ទស្សនៈ

ទស្សនៈរបស់យើងគឺប្រជាជនកម្ពុជាអាចយល់ដឹងពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិត និងជ្រើសរើសការធានាមួយដែលសាកសមនឹងស្ថានភាពហិរញ្ញវត្ថុ និងតម្លៃនៃជីវិតរបស់ខ្លួន។


បេសកកម្ម

យើងប្តេជ្ញាបង្កើតនូវសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប ដោយផ្តល់ជូនការការពារយ៉ាងមានប្រសិទ្ធភាពសម្រាប់តម្លៃនៃជីវិតរបស់ពួកគេ រួមទាំងផ្តល់ប្រឹក្សាក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងសេវាកម្មដែលល្អប្រសើរតាមរយៈភ្នាក់ងារលក់ ដៃគូអាជីវកម្ម និងនិយោជិតដែលប្រកបដោយភាពស្មោះត្រង់ និងជំនាញវិជ្ជាជីវៈខ្ពស់ ។


គុណតម្លៃ

  • ភាពជឿជាក់ - ផ្តល់ជូនការធានារ៉ាប់រងអាយុជីវិតដោយក្តីរីករាយ មានឆន្ទៈក្នុងការជួយប្រជាជនអោយយល់ពីអត្ថប្រយោជន៍ និងគុណតម្លៃនៃការធានារ៉ាប់រងអាយុជីវិត។
  • ការទទួលខុសត្រូវ - ផ្តោតសំខាន់លើការសម្រេចអោយបាននូវគោលដៅ និងគោលបំណង ការមានជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងគោរពសិទ្ធិអ្នកដ៏ទៃ។
  • ស្មោះត្រង់ - ផ្តល់ទំនុកចិត្តទៅកាន់អតិថិជន និងអ្នកផ្គត់ផ្គង់ បើកចំហរក្នុងការទំនាក់ទំនង និងផ្តល់ជូនសេវាកម្មដែលប្រសើរជាងការរំពឹងទុក។
  • ការអភិវឌ្ឍន៍ខ្លួន -មានការចិត្តតាំងចិត្តយ៉ាងមុតមាំ ទស្សនៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងត្រៀមរួចជាស្រេចសម្រាប់ចំណេះដឹងថ្មីៗដែលជាចំណែកមួយនៃភាពជោគជ័យ
  • ការងារជាក្រុម - មានភាពរីករាយ និងត្រៀមជាស្រេចនៅក្នុងការងារ ប្រសិទ្ធិភាពនៅក្នុងការសម្របសម្រួល និងទំនាក់ទំនង ដើម្បីទទួលបានលទ្ធផលដែលចង់បាន។

ផលិតផល

ក្រុមហ៊ុនបាងកកឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ភីអិលស៊ី  និងក្រុមរបស់ខ្លួនបានចូលរួមបង្កើតផលិតផលដែលមានលក្ខណៈសន្សំ និងការការពារជាច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងការរៀបចំផែនការហិរញ្ញវត្ថុនាពេលបន្តបន្ទាប់ រួមមាន ការធានារ៉ាប់រងសុខភាពសម្រាប់វ័យចំណាស់ ការសន្សំសំរាប់ផ្តត់ផ្គង់ចំណាយពេលចូលនិវត្តន៍ និងការធានារ៉ាប់រងឥណទាន ដែលផលិតផលទាំងនេះត្រូវបានបង្កើតឡើងអោយមានភាពសមស្របទាំងរយៈពេលធានារ៉ាប់រង និងរយៈពេលបង់បុព្វលាភ ដើម្បីអោយអតិថិជនអាចទទួលបាននូវផែនការហិរញ្ញវត្ថុដែលត្រឹមត្រូវ ដែលមិនមែនជាការបន្ថែមបន្ទុកចំណាយច្រើនលើសលប់។

រាល់ការបង្កើតផលិតផលថ្មីគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងរក្សាស្ថេរភាពអាជីវកម្មក្នុងរយៈពេលយូរអង្វែង។


សេវាកម្ម

សេវាកម្មរបស់ក្រុមហ៊ុនផ្តោតសំខាន់លើអតិថិជន និងដៃគូអាជីវកម្មនៅតាមបណ្តាញចែកចាយនីមួយៗ ដូចជា Bancassurance និង និយោជិតម្នាក់ៗ។ យើងផ្តោតសំខាន់ក្នុងការបង្កើនបរិមាណ និងគុណភាពនៃនិយោជិតដែលផ្តល់សេវាកម្មទៅកាន់អតិថិជនគ្រប់រូប។

ពង្រឹងគុណភាពនៃអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុអោយបានគ្រប់គ្រាន់ដើម្បីផ្តល់សេវាកម្មរៀបចំផែនការហិរញ្ញវត្ថុទៅកាន់អតិថិជនតាមរយៈដំណោះស្រាយជាច្រើន។