បណ្ណសន្យារ៉ាប់រងទីមួយ ឬជាអំណោយសំរាប់លោកអ្នក និងក្រុមគ្រួសាររបស់លោកអ្នក

បណ្ណសន្យារ៉ាប់រងទីមួយ ឬជាអំណោយសំរាប់លោកអ្នក និងមនុស្សជាទីស្រលាញ់របស់លោកអ្នក។ Family First ផ្តល់ជូនសុវត្ថិភាពយូរអង្វែង ដោយមិនតម្រូវអោយបង់បុព្វលាភពេញក្នុងរយៈពេលធានារ៉ាប់រង ទោះបីជាលោកអ្នកឈប់បង់បុព្វលាភ ក៏នៅតែទទួលបានការធានារហូតដល់លោកអ្នកមានអាយុ ៩០ ឆ្នាំ។ គម្រោងធានារ៉ាប់រងនេះ សាកសមគ្រប់ដំណាក់កាលនៃជីវិតរបស់លោកអ្នក។

លក្ខណៈផលិតផល

  • រយៈពេលធានារ៉ាប់រងអាយុជីវិតរហូតដល់អាយុ ៩០ឆ្នាំ

  • ការធានា ១០០% នៃទឹកប្រាក់ធានារ៉ាប់រងក្នុងរយៈពេលធានារ៉ាប់រង

  • អាយុដែលអាចធានាបាន ចាប់ពីអាយុ ១៨ ដល់ ៦០ឆ្នាំ

  • រយៈពេលបង់បុព្វលាភធានារ៉ាប់រងអាចបត់បែនបាន ១០ឆ្នាំ ១៥ឆ្នាំ ឬ ២០ឆ្នាំ 

  • ទទួលបាន ១០០% នៃទឹកប្រាក់ធានារ៉ាប់រង នៅកាលបរិច្ឆេទដល់កំណត់សង

  • តម្លៃសាច់ប្រាក់នៃបណ្ណសន្យារ៉ាប់រង បង្គរជារៀងរាល់ឆ្នាំចាប់ពីឆ្នាំទីពីរនៃបណ្ណសន្យារ៉ាប់រង

ផលប្រយោជន៍ករណីមរណភាព

  • ការធានារ៉ាប់រងអាយុជីវិត ១០០% នៃទឹកប្រាក់ធានារ៉ាប់រងរហូតដល់អាយុ ៩០ ឆ្នាំ

  • ការធានារ៉ាប់រងករណីមរណភាព* បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ និងជំងឺ ក្នុងរយៈពេលធានារ៉ាប់រង

ផលប្រយោជន៍ដល់កាលកំណត់

  • ទទួលបាន ១០០% នៃទឹកប្រាក់ធានារ៉ាប់រងនៅកាលបរិច្ឆេទដល់កាលកំណត់

អត្ថប្រយោជន៍ផ្សេងៗ

  • គ្មានការព្រួយបារម្ភ- បណ្ណសន្យារ៉ាប់រងមួយដែលអាចការពារលោកអ្នកពេញមួយជីវិត (រហូតដល់អាយុ ៩០ឆ្នាំ)

  • តម្លៃ- ទទួលបានទឹកប្រាក់ធានារ៉ាប់រង ១០០% ប្រសិនបើនៅរស់រានមានជីវិតរហូតដល់អាយុ ៩០ឆ្នាំ

  • តម្លៃសមរម្យ - ត្រឹមតែ ០,៨៦ ដុល្លារអាមេរិក** ក្នុងមួយថ្ងៃ ទទួលបានទឹកប្រាក់ធានារ៉ាប់រងរហូតដល់ ១០.០០០ដុល្លារអាមេរិក ( ស្រ្តីអាយុ ១៨ឆ្នាំ )

  • អំណោយសម្រាប់គ្រួសារលោកអ្នក- មរតកសម្រាប់គ្រួសារលោកអ្នក និងការការពារហេតុការណ៍អកុសលណាមួយ។

* ខ និងលក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្ត។

** ការបង់បុព្វលាភធានារ៉ាប់រងអាស្រ័យលើ អាយុ ភេទ និងទឹកប្រាក់ធានារ៉ាប់រង។